ព្រះត្រៃបិដក ភាគ ៥០

​ការសម្រេច​ប្រយោជន៍​ ​ជា​សេចក្តី​ស្ងប់​នៃ​ហឫទ័យ​ ​តថាគត​ម្នាក់ឯង​ ​បាន​ឈ្នះ​នូវ​កិលេស​សេនា​ ​ជាទីស្រឡាញ់​ ​ជាទី​ត្រេកអរ​ ​បាន​ឈាន​ ​ត្រាស់​ដឹង​នូវ​ព្រះ​និព្វាន​ ​ជា​សុខ​ ​ហេតុ​នោះ​ ​តថាគត​ ​មិន​ធ្វើសាក្សី​ ​ដោយសារ​ជន​ទេ​ ​សាក្សី​ ​ដោយសារ​ជន​ ​(​ណាមួយ​)​ ​មិន​សម្រេច​ដល់​តថាគត​ឡើយ​។​

 ម្នាលនាង​ ​សេចក្តី​នៃ​ភាសិត​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​នេះឯង​ ​យើង​គប្បី​ដឹង​ដោយ​ពិស្តារ​យ៉ាងនេះ​។​
 [​២៧​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ការ​ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​សាវត្ថី​ ​នៅព្រឹកពេក​ ​បើ​ដូច្នោះ​ ​គួរ​យើង​ចូល​ទៅ​ឯ​អារាម​នៃ​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​សិន​ចុះ​។​ ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636855046352920891
ទៅកាន់ទំព័រ៖