ព្រះត្រៃបិដក ភាគ ៥០

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​ពួក​យើងខ្ញុំ​ ​ក៏បាន​ចូល​ទៅ​ឯ​អារាម​របស់​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ពួក​យើងខ្ញុំ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ ​បាន​និយាយ​ពាក្យ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សមណគោតម​ ​តែង​សំដែងធម៌​ដល់​ពួក​សាវក​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចូល​មកនេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងពួង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាស់​ដឹង​រឿយ​ ​ៗ​ ​នូវ​ធម៌​ទាំងពួង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​យើង​ក៏​សំដែងធម៌​ដល់​ពួក​សាវក​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចូល​មកនេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងពួង​ ​អ្នក​ទាំងឡាយ​ ​ចូរ​ត្រាស់​ដឹង​រឿយ​ ​ៗ​ ​នូវ​ធម៌​ទាំងពួង​ដែរ​។​ ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636855047004418154
ទៅកាន់ទំព័រ៖