ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចយ៉ាង​ធម្មទេសនា​ជាមួយនឹង​ធម្មទេសនា​ក្តី​ ​ពាក្យ​ប្រដៅ​ជាមួយនឹង​ពាក្យ​ប្រដៅ​ក្តី​ ​របស់​សមណគោតម​ ​និង​យើង​នេះ​ ​តើមាន​សេចក្តី​ប្លែក​គ្នា​ដូចម្តេច​ ​មាន​អធិប្បាយ​ដូចម្តេច​ ​មានដំណើរ​ផ្សេង​ ​ៗ​ ​គ្នា​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ពួក​យើងខ្ញុំ​មិន​ត្រេកអរ​ ​មិន​ទទឹងទាស់​នឹង​ភាសិត​ ​របស់​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ទេ​ ​លុះ​មិន​ត្រេកអរ​ ​មិន​ទទឹងទាស់​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​ ​ដោយ​គិតថា​ ​ពួក​យើង​នឹង​យល់​សេចក្តី​នៃ​ភាសិត​នុ៎ះ​ ​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​និយាយ​យ៉ាងនេះ​ ​នឹង​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ដែល​មាន​វាទៈ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​បញ្ហា១​ ​ឧទ្ទេស១​ ​វេយ្យាករណ៍១​ ​បញ្ហា២​ ​ឧទ្ទេស២​ ​វេយ្យាករណ៍២​ ​បញ្ហា៣​ ​ឧទ្ទេស៣​ ​វេយ្យាករណ៍៣​ ​បញ្ហា៤​ ​ឧទ្ទេស៤​ ​វេយ្យាករណ៍៤​ ​បញ្ហា៥​ ​ឧទ្ទេស៥​ ​វេយ្យាករណ៍៥​ ​បញ្ហា៦​ ​ឧទ្ទេស៦​ ​វេយ្យាករណ៍៦​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636855047196509141
ទៅកាន់ទំព័រ៖