ព្រះត្រៃបិដក ភាគ ៥០

បញ្ញា៧​ ​ឧទ្ទេស៧​ ​វេយ្យាករណ៍៧​ ​បញ្ហា៨​ ​ឧទ្ទេស៨​ ​វេយ្យាករណ៍៨​ ​បញ្ហា៩​ ​ឧទ្ទេស៩​ ​វេយ្យាករណ៍៩​ ​បញ្ហា១០​ ​ឧទ្ទេស១០​ ​វេយ្យាករណ៍១០​ ​(​តើ​ដូចម្តេច​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​សួរ​យ៉ាងនេះ​ហើយ​ ​ពួក​បរិព្វាជក​ ​ជា​អន្យតិរ្ថិយ​ ​ក៏​ឆ្លើយ​មិន​រួច​ ​ទាំង​បាន​សេចក្តី​ចង្អៀតចង្អល់​ថែមទៀត​ផង​។​ ​ដំណើរ​នោះ​ ​ព្រោះ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​មិនមែន​ជា​វិស័យ​របស់​ខ្លួន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណ​ព្រាហ្មណ៍​ ​ទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​តថាគត​ ​មិនដែល​ឃើញ​អ្នកណាមួយ​ ​អាច​ញុំាង​ចិត្ត​តថាគត​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ការ​ឆ្លើយ​នូវ​បញ្ហា​ទាំងនេះ​បាន​ឡើយ​ ​លើកលែងតែ​ព្រះ​តថាគត​ ​ឬ​សាវក​របស់​ព្រះ​តថាគត​ ​ឬក៏​អ្នក​ធ្លាប់​ស្តាប់​អំពីសំណាក់​ព្រះ​តថាគត​ចេញ​។​ ​ពាក្យ​ថា​ ​បញ្ហា១​ ​ឧទ្ទេស១​ ​វេយ្យាករណ៍១​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636855047387860086
ទៅកាន់ទំព័រ៖