ព្រះត្រៃបិដក ភាគ ៥០
គឺនាម ១ រូប ១។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ២ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគតពោលថា បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ ដូច្នេះនុ៎ះ តថាគតពោលហើយ ពាក្យដែលតថាគត ពោលហើយនុ៎ះ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៣ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៣ គឺអ្វីខ្លះ។ គឺវេទនា ទាំង ៣។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៣ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
ID: 636855047742690381
ទៅកាន់ទំព័រ៖