ព្រះត្រៃបិដក ភាគ ៥០
ធម៌ ៦ គឺអ្វី។ គឺអាយតនៈខាងក្នុងទាំង ៦។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៦ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគត ពោលថា បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យថា បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ ដូច្នេះនុ៎ះ តថាគតពោលហើយ ចុះពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ ៧ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៧ គឺអ្វី។ គឺវិញ្ញាណដ្ឋិតិទាំង ៧។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយដោយប្រពៃ ធុញទ្រាន់ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតនៃទុក្ខដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ដោយប្រពៃ ក្នុងធម៌ទាំង ៧ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។
ID: 636855048356255475
ទៅកាន់ទំព័រ៖