ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ ​ភិក្ខុ​នឿយណាយ​ ​ដោយ​ប្រពៃ​ ​ធុញទ្រាន់​ ​ដោយ​ប្រពៃ​ ​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ឃើញ​នូវ​ទីបំផុត​ ​ដោយ​ប្រពៃ​ ​ត្រាស់​ដឹង​នូវ​ប្រយោជន៍​ ​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ ​៩​ ​រមែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​ធម៌​ ​៩​ ​គឺ​អ្វី​។​ ​គឺ​សត្តា​វា​សៈ​ទាំង​ ​៩​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នឿយណាយ​ ​ដោយ​ប្រពៃ​ ​ធុញទ្រាន់​ ​ដោយ​ប្រពៃ​ ​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ឃើញ​នូវ​ទីបំផុត​ដោយ​ប្រពៃ​ ​ត្រាស់​ដឹង​នូវ​ប្រយោជន៍​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ទាំង​ ​៩​ ​នេះឯង​ ​រមែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ថា​ ​បញ្ហា៩​ ​ឧទ្ទេស៩​ ​វេយ្យាករណ៍៩​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​ពាក្យ​ថា​ ​បញ្ហា១០​ ​ឧទ្ទេស១០​ ​វេយ្យាករណ៍១០​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ចុះ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នឿយណាយ​ ​ដោយ​ប្រពៃ​ ​ធុញទ្រាន់​ ​ដោយ​ប្រពៃ​ ​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ឃើញ​នូវ​ទីបំផុត​ ​ដោយ​ប្រពៃ​ ​ត្រាស់​ដឹង​នូវ​ប្រយោជន៍​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ទាំង​ ​១០​ ​រមែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 636855048735517168
ទៅកាន់ទំព័រ៖