ព្រះត្រៃបិដក ភាគ ៥០

​ធម៌​ទាំង​ ​១០​ ​គឺ​អ្វី​។​ ​គឺ​អកុសលកម្មបថ​ទាំង​ ​១០​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នឿយណាយ​ ​ដោយ​ប្រពៃ​ ​ធុញទ្រាន់​ ​ដោយ​ប្រពៃ​ ​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ឃើញ​នូវ​ទីបំផុត​ដោយ​ប្រពៃ​ ​ត្រាស់​ដឹង​នូវ​ប្រយោជន៍​ ​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​រមែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ពោល​ថា​ ​បញ្ហា១០​ ​ឧទ្ទេស១០​ ​វេយ្យាករណ៍១០​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​
 [​២៨​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ទៀប​ក្រុង​ក​ជ​ង្គលា​។​ ​គ្រានោះ​ ​ពួក​ជ​ង្គល​ឧបាសក​ ​(​ឧបាសក​អ្នក​នៅក្នុង​ក្រុង​ក​ជ​ង្គលា​)​ ​ជាច្រើន​គ្នា​ ​បាន​ចូល​ទៅ​រក​ក​ជ​ង្គលា​ភិក្ខុនី​ ​(​ភិក្ខុនី​នៅក្នុង​ក្រុង​ក​ជ​ង្គលា​)​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ក​ជ​ង្គលា​ភិក្ខុនី​ហើយ​ ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​ក​ជ​ង្គលា​ឧបាសក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​ទៅ​នឹង​ក​ជ​ង្គលា​ភិក្ខុនី​ថា​ ​បពិត្រ​នាង​ម្ចាស់​ ​ពាក្យ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ក្នុង​មហា​បញ្ហា​ថា​ ​បញ្ហា១​ ​ឧទ្ទេស១​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636855048932998463
ទៅកាន់ទំព័រ៖