ព្រះត្រៃបិដក ភាគ ៥០

​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ថា​ ​បញ្ហា៣​ ​ឧទ្ទេស៣​ ​វេយ្យាករណ៍៣​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នឿយណាយ​ ​ដោយ​ប្រពៃ​ ​ធុញទ្រាន់​ ​ដោយ​ប្រពៃ​ ​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ឃើញ​នូវ​ទីបំផុត​ដោយ​ប្រពៃ​ ​ត្រាស់​ដឹង​នូវ​ប្រយោជន៍​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ទាំង​ ​៣​ ​ជា​អ្នកធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​ធម៌​ ​៣​ ​គឺ​អ្វី​។​ ​គឺ​វេទនា​ ​ទាំង​ ​៣​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នឿយណាយ​ ​ដោយ​ប្រពៃ​ ​ធុញទ្រាន់​ ​ដោយ​ប្រពៃ​ ​រួច​ស្រឡះ​ ​ដោយ​ប្រពៃ​ ​ឃើញ​នូវ​ទីបំផុត​ ​ដោយ​ប្រពៃ​ ​ត្រាស់​ដឹង​នូវ​ប្រយោជន៍​ដោយ​ប្រពៃ​ ​ក្នុង​ធម៌​ទាំង​ ​៣​ ​នេះឯង​ ​រមែង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​បាន​។​ ​ពាក្យ​ណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ថា​ ​បញ្ហា៣​ ​ឧទ្ទេស៣​ ​វេយ្យាករណ៍៣​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​សំដែង​ថា​ ​បញ្ហា៤​ ​ឧទ្ទេស៤​ ​វេយ្យាករណ៍៤​ ​ដូច្នេះ​នុ៎ះ​ ​ពាក្យ​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​អ្វី​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636855049630098335
ទៅកាន់ទំព័រ៖