ព្រះត្រៃបិដក ភាគ ៥០
គឺពោជ្ឈង្គទាំង ៧... ធម៌ ៨ គឺអ្វី។ គឺអដ្ឋង្គិកមគ្គដ៏ប្រសើរទាំង ៨។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៨ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះមានព្រះភាគ សំដែងថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ៩ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ៩ គឺអ្វី។ គឺសត្តាវាសៈទាំង ៩។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ
ID: 636855049989548894
ទៅកាន់ទំព័រ៖