ព្រះត្រៃបិដក ភាគ ៥០
ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ៩ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។ ពាក្យដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះនុ៎ះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តបានចំរើនល្អដោយប្រពៃ ឃើញនូវទីបំផុត ដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ ១០ រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ធម៌ ១០ គឺអ្វី។ គឺកុសលកម្មបថទាំង ១០។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តចំរើនល្អ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ១០ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលព្រះដ៏មានព្រះភាគ សំដែងថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ សំដែងហើយ ព្រោះអាស្រ័យហេតុនេះ។
ID: 636855050175649538
ទៅកាន់ទំព័រ៖