ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ណា​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​ហើយ​ ​ក្នុង​មហា​បញ្ហា​ថា​ ​បញ្ហា១​ ​ឧទ្ទេស១​ ​វេយ្យាករណ៍១​។​បេ​។​ ​បញ្ហា១០​ ​ឧទ្ទេស១០​ ​វេយ្យាករណ៍១០​ ​ដូច្នេះ​នោះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពាក្យ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​នេះ​ ​អាត្មា​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ប្រសិនណាបើ​អ្នក​ទាំងឡាយ​ ​ប្រាថ្នា​ ​(​ចង់​ដឹង​ច្បាស់​)​ ​ត្រូវ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​ទូល​សួរ​បញ្ជាក់​សេចក្តី​នុ៎ះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ដោះស្រាយ​សេចក្តី​នោះ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​ចុះ​។​ ​ពួក​ក​ជ​ង្គល​ឧបាសក​ ​ក៏​ត្រេកអរ​អនុមោទនា​ ​នូវ​ភាសិត​របស់​ក​ជ​ង្គលា​ភិក្ខុនី​ថា​ ​ករុណា​នាង​ម្ចាស់​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ក​ជ​ង្គលា​ភិក្ខុនី​ ​រួច​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​ក​ជ​ង្គល​ឧបាសក​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636855050356409877
ទៅកាន់ទំព័រ៖