ព្រះត្រៃបិដក ភាគ ៥០

​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​តាម​ទំនង​ពាក្យ​ ​ដែល​ខ្លួន​បាន​សំណេះសំណាល​ ​ជាមួយនឹង​ក​ជ​ង្គលា​ភិក្ខុនី​ ​ដោយសព្វគ្រប់​។​ ​(​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ល្អ​ហើយ​ ​ល្អ​ហើយ​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ក​ជ​ង្គលា​ភិក្ខុនី​ ​ជា​អ្នកប្រាជ្ញ​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ក​ជ​ង្គលា​ភិក្ខុនី​ ​ជា​មនុស្ស​មាន​ប្រាជ្ញា​ច្រើន​មែន​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ប្រសិនបើ​អ្នក​ទាំងឡាយ​ ​ចូល​មករ​កត​ថា​គត​ ​ហើយ​សួរ​នូវ​សេចក្តី​នុ៎ះ​ ​តថាគត​ក៏​ដោះស្រាយ​សេចក្តី​នោះ​ ​យ៉ាងនោះ​ ​ដូចជា​ក​ជ​ង្គលា​ភិក្ខុនី​ ​ដែល​ដោះស្រាយ​ដែរ​។​ ​នុ៎ះ​ជា​សេចក្តី​នៃ​បញ្ហា​នោះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនេះ​ចុះ​។​
 ​[​២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជន​អ្នក​នៅក្នុង​កាសី​ជនបទ​ ​និង​កោសល​ជនបទ​ ​កំណត់​ត្រឹមណា​ ​ដែន​របស់​ស្តេច​បសេនទិកោសល​ ​កំណត់​ត្រឹមណា​ ​ស្តេច​បសេនទិកោសល​ ​ប្រាកដ​ថា​ ​ជា​អ្នក​ប្រសើរ​ក្នុង​ដែន​នោះ​ ​(​កំណត់​ត្រឹមណោះ​)​។​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636855050550290967
ទៅកាន់ទំព័រ៖