ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​ស្តេច​បសេនទិកោសល​ ​គង់មាន​សភាព​ក្លាយ​ទៅ​ ​ប្រែប្រួល​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ក្នុង​ការឋិតនៅ​ក្នុង​រាជសម្បត្តិ​នោះ​ ​កាល​នឿយណាយ​ ​ក្នុង​ការឋិតនៅ​ក្នុង​រាជសម្បត្តិ​នោះ​ហើយ​ ​រមែង​មិន​ត្រេកអរ​ ​ក្នុង​ភាព​នៃ​ខ្លួន​ជា​ស្តេច​ក្នុង​ដែន​កោសល​ ​ដ៏​ប្រសើរ​ ​ដោយ​រាជសម្បត្តិ​ឡើយ​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ក្នុង​របស់​ដ៏​ថោកទាប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងឡាយ​ ​គោចរ​ទៅត្រឹមណា​ ​ទិស​ទាំងឡាយ​ ​ក៏​ភ្លឺរុងរឿង​ ​កំណត់​ត្រឹមណោះ​ ​លោកធាតុ​ត្រឹម​មួយ​ពាន់​ ​ក្នុង​លោក​មួយ​ពាន់​នោះ​ ​មាន​ព្រះចន្ទ​មួយ​ពាន់​ ​ព្រះអាទិត្យ​មួយ​ពាន់​ ​ស្តេចភ្នំ​សិនេរុ​មួយ​ពាន់​ ​ជម្ពូទ្វីប​មួយ​ពាន់​ ​អមរគោយាន​ទ្វីប​មួយ​ពាន់​ ​ឧត្តរកុរុ​ទ្វីប​មួយ​ពាន់​ ​បុព្វវិទេហ​ទ្វីប​មួយ​ពាន់​ ​មហាសមុទ្ទ​ ​៤​ ​ពាន់​ ​មហារាជ​ ​៤​ ​ពាន់​ ​ចា​តុ​ម្ម​ហា​រាជិ​កៈ​មួយ​ពាន់​ ​តាវត្តិង្ស​មួយ​ពាន់​ ​យាមៈ​មួយ​ពាន់​ ​តុសិត​មួយ​ពាន់​ ​និម្មានរតី​មួយ​ពាន់​ ​បរនិម្មិតវសវត្តី​មួយ​ពាន់​ ​ព្រហ្មលោក​មួយ​ពាន់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លោកធាតុ​មួយ​ពាន់​ ​កំណត់​ត្រឹមណា​ ​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636855050737811692
ទៅកាន់ទំព័រ៖