ព្រះត្រៃបិដក ភាគ ៥០

​មហាព្រហ្ម​ ​ប្រាកដ​ថា​ជា​អ្នក​ប្រសើរ​ ​ក្នុង​លោកធាតុ​មួយ​ពាន់​នោះ​ ​កំណត់​ត្រឹមណោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​មហាព្រហ្ម​ ​គង់មាន​សភាព​ក្លាយ​ទៅ​ ​ប្រែប្រួល​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​អ្នកចេះដឹង​ ​កាល​ឃើញ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ក្នុង​ការឋិតនៅ​ក្នុង​សម្បត្តិ​នោះ​ ​កាល​នឿយណាយ​ ​ក្នុង​ការឋិតនៅ​ក្នុង​សម្បត្តិ​នោះ​ហើយ​ ​រមែង​មិន​ត្រេកអរ​ ​ក្នុង​ភាព​នៃ​ខ្លួន​ជា​អ្នក​ប្រសើរ​ឡើយ​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ក្នុង​របស់​ដ៏​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សម័យ​ដែល​លោក​នេះ​កំពុង​វិនាស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​លោក​កំពុង​វិនាស​ ​ពួក​សត្វ​ជាច្រើន​ ​រមែង​ទៅ​កើត​ក្នុង​ព្រហ្មលោក​ជាន់​អាភស្សរៈ​។​ ​ពួក​សត្វ​ក្នុង​ជាន់​អាភស្សរៈ​នោះ​ ​កើត​ដោយ​ឈានចិត្ត​ ​មាន​បីតិ​ជា​អាហារ​ ​មាន​ពន្លឺ​ខ្លួនឯង​ ​ចរ​ទៅ​ក្នុង​អាកាស​ ​ឋិតនៅ​ក្នុង​វិមាន​ដ៏​ល្អ​ ​ឋិតនៅ​អស់កាលដ៏យូរ​អង្វែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​លោក​កំពុង​វិនាស​ ​ពួក​ទេវតា​ជាន់​អាភស្សរៈ​ ​រមែង​ប្រសើរ​ជាងគេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​ពួក​ទេវតា​ជាន់​អាភស្សរៈ​ ​គង់មាន​សភាព​ក្លាយ​ទៅ​ ​ប្រែប្រួល​ទៅ​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636855050900951023
ទៅកាន់ទំព័រ៖