ព្រះត្រៃបិដក ភាគ ៥០

​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​លឿង​ ​មាន​សម្បុរ​លឿង​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​សម្បុរ​លឿង​ ​មាន​ពន្លឺ​លឿង​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី​ ​៦​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ក្រហម​ ​មាន​សម្បុរ​ក្រហម​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​សម្បុរ​ក្រហម​ ​មាន​ពន្លឺ​ក្រហម​។​ ​ប្រៀប​ដូចជា​ផ្កា​ច្បារ​ក្រហម​ ​មាន​ពណ៌ក្រហម​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​ពណ៌ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​ពុំ​នោះ​សោត​ ​រូប​នោះ​ ​ប្រៀប​ដូច​សំពត់​ ​កើត​ក្នុង​ក្រុង​ពារាណសី​ ​មានសាច់​មដ្ឋ​ ​ទាំងពីរ​ខាង​ ​ដែល​ជា​សំពត់​ក្រហម​ ​មាន​ពណ៌ក្រហម​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​ពណ៌ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ក្រហម​ ​មាន​សម្បុរ​ក្រហម​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​សម្បុរ​ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ហើយ​ ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី​ ​៧​។​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636855051779431270
ទៅកាន់ទំព័រ៖