ព្រះត្រៃបិដក ភាគ ៥០
បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស។ ប្រៀបដូចជាផ្កាយព្រឹក ស មានពណ៌ ស ជាទីចង្អុលបង្ហាញថា នេះមានពណ៌ ស មានពន្លឺ ស ពុំនោះសោត រូបនោះ ប្រៀបដូចជាសំពត់ កើតក្នុងក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ដែលជាសំពត់ ស មានពណ៌ ស ជាទីចង្អុលបង្ហាញថា នេះមានពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ជាទីចង្អុលបង្ហាញថា នេះមានសម្បុរ ស មានពន្លឺ ស គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ ក៏យ៉ាងនោះដែរ នេះជាអភិភាយតនៈទី ៨។ ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈមាន ៨ យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាអភិភាយតនៈទាំង ៨ នេះ អភិភាយតនៈដ៏ប្រសើរនុ៎ះ បានដល់បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវរូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស
ID: 636855051955841360
ទៅកាន់ទំព័រ៖