ព្រះត្រៃបិដក ភាគ ៥០

​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​សម្បុរ​ ​ស​ ​មាន​ពន្លឺ​ ​ស​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​តែង​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប៉ុន្តែ​ពួក​សត្វ​ដែល​មាន​សញ្ញា​យ៉ាងនេះ​ ​គង់មាន​សភាព​ក្លាយ​ទៅ​ ​ប្រែប្រួល​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​អ្នកចេះដឹង​ ​កាល​ឃើញ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ក្នុង​អត្តភាព​ ​នៃ​ពួក​សត្វ​នោះ​ ​កាល​នឿយណាយ​ ​ក្នុង​អត្តភាព​ ​នៃ​ពួក​សត្វ​នោះ​ ​រមែង​មិន​ត្រេកអរ​ ​ក្នុង​របស់​ដ៏​ប្រសើរ​ ​នឹង​បាច់​ពោល​ទៅ​ថ្វី​ ​ក្នុង​របស់​ដ៏​ថោកទាប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រតិបត្តិ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​សេចក្តី​ប្រតិបត្តិ​ ​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សេចក្តី​ប្រតិបត្តិ​លំបាក​ ​ទាំង​ត្រាស់​ដឹង​បាន​ដោយ​យឺតយូរ​ ​១​ ​សេចក្តី​ប្រតិបត្តិ​លំបាក​ ​តែ​ត្រាស់​ដឹង​បាន​ដោយ​ឆាប់រហ័ស​ ​១​ ​សេចក្តី​ប្រតិបត្តិ​ស្រួល​ ​តែ​ត្រាស់​ដឹង​បាន​ដោយ​យឺតយូរ​ ​១​ ​សេចក្តី​ប្រតិបត្តិ​ស្រួល​ ​ទាំង​ត្រាស់​ដឹង​បាន​ដោយ​ឆាប់រហ័ស​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រតិបត្តិ​ ​មាន​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636855052148872400
ទៅកាន់ទំព័រ៖