ព្រះត្រៃបិដក ភាគ ៥០
សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើសុខៈមិនមានហើយ សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសុខៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈរបស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈ មិនមានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ។ ម្នាលអាវុសោទាំងឡាយ ប្រៀបដូចដើមឈើ ដែលវិបត្តិចាកមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ រមែងសាបសូន្យចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ។បេ។
ID: 636854989753623596
ទៅកាន់ទំព័រ៖