ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ អរិយសាវក អ្នកចេះដឹង កាលឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងពួកសត្វនោះ កាលនឿយណាយ ក្នុងពួកសត្វនោះហើយ រមែងមិនត្រេកអរ ក្នុងរបស់ដ៏ប្រសើរ នឹងបាច់ពោលទៅថ្វី ក្នុងរបស់ដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ តែងបញ្ញត្តនូវព្រះនិព្វានដ៏ឧត្តម ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ កាលបញ្ញត្តនូវនិព្វានដ៏ឧត្តម ក្នុងបច្ចុប្បន្ន ការបញ្ញត្តិដ៏ប្រសើរនុ៎ះ បានដល់ការរួចស្រឡះ ដោយមិនប្រកាន់ ព្រោះដឹងតាមពិតនូវការកើតឡើងផង នូវការរលត់ទៅផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈទាំង ៦ មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយបង្កាច់តថាគត ដែលពោលយ៉ាងនេះ ប្រាប់យ៉ាងនេះ ដោយពាក្យមិនទៀងទាត់ មិនពិត ជាពាក្យកុហកថា សមណគោតម មិនបញ្ញត្តនូវការកំណត់ដឹងពួកកាមផង មិនបញ្ញត្តនូវការកំណត់ដឹងនូវពួករូបផង មិនបញ្ញត្តនូវការកំណត់ដឹង ពួកវេទនាផង។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តនូវការកំណត់ដឹង
(១)
(១) អដ្ឋកថាថា កន្លងនូវកាមទាំងឡាយបាន ដោយបឋមជ្ឈាន។
ID: 636855054386710397
ទៅកាន់ទំព័រ៖