ព្រះត្រៃបិដក ភាគ ៥០
នូវកាមទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង
(១) នូវរូបទាំងឡាយផង បញ្ញត្តនូវការកំណត់ដឹង
(២) នូវវេទនាទាំងឡាយផង តថាគតមិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានត្រជាក់កើតហើយ រមែងបញ្ញត្តនូវបរិនិព្វាន ដោយមិនមានសេចក្តីប្រកាន់ ក្នុងបច្ចុប្បន្ន ដូច្នេះ។
[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេនពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រឡប់មកពីច្បាំង ទ្រង់បានឈ្នះសង្រ្គាមហើយ ទ្រង់បានតាមព្រះរាជបំណងហើយ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ស្តេចទៅកាន់អារាម ទ្រង់ស្តេចទៅដោយព្រះរាជយាន កំណត់ត្រឹមទី ដែលបរយានទៅបាន រួចស្តេចទ្រង់ចុះអំពីព្រះរាជយាន ទ្រង់ស្តេចទៅ ដោយព្រះបាទទទេ ចូលទៅកាន់អារាម។ សម័យនោះ ភិក្ខុទាំងឡាយជាច្រើនរូប កំពុងចង្រ្កមក្នុងទីវាល។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ក៏ចូលទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ
(១) កន្លងនូវរូបទាំងឡាយបាន ដោយអរូបាវចរជ្ឈានទាំងឡាយ។ (២) កន្លងនូវវេទនា ដោយអនុបាទានិព្វាន។
ID: 636855054717989345
ទៅកាន់ទំព័រ៖