ព្រះត្រៃបិដក ភាគ ៥០

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជា​ស្តេច​ឈ្មោះ​បសេនទិកោសល​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​ស្តេច​ឈ្មោះ​បសេនទិកោសល​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ពិចារណា​ឃើញ​ ​នូវ​អំណាច​ប្រយោជន៍​ ​ដូចម្តេច​ ​ទើប​ធ្វើ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​ទ្រង់​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​សរីរៈ​នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ពិចារណា​ឃើញ​នូវ​កតញ្ញូ​កតវេទិតា​ ​ទើប​ធ្វើ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ប្រតិបត្តិ​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ព្រះអង្គ​ទ្រង់​តាំង​ទុក​ ​នូវ​អរិយ​ញ្ញាណ​ទាំងឡាយ​(​១​)​ ​គឺ​កល្យាណធម៌​ ​និង​កុសលធម៌​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ព្រះអង្គ​ទ្រង់​តាំង​ទុក​ ​នូវ​អរិយ​ញ្ញាណ​ទាំងឡាយ​ ​គឺ​កល្យាណធម៌​ ​និង​កុសលធម៌​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​
​(​១​)​ ​អដ្ឋកថា​ថា​ ​មគ្គ​ប្រកបដោយ​វិបស្សនា​។​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636855055215847821
ទៅកាន់ទំព័រ៖