ព្រះត្រៃបិដក ភាគ ៥០

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​សេចក្តី​គោរព​ ​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​មាន​សីល​ ​មាន​សីល​ចំរើន​ហើយ​ ​មាន​សីល​ដ៏​ប្រសើរ​ ​មាន​កុសល​សីល​ ​(​សីល​ល្អ​)​ ​ប្រកបដោយ​កុសល​សីល​(​១​)​ ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​សីល​ ​មាន​សីល​ចំរើន​ហើយ​ ​មាន​សីល​ដ៏​ប្រសើរ​ ​មាន​កុសល​សីល​ ​ប្រកបដោយ​កុសល​សីល​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​អំណាច​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​នូវ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ព្រៃ​ ​ទ្រង់​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​អស់​កាលយូរ​។​ ​
​(​១​)​ ​អដ្ឋកថា​ថា​ ​សីល​មិន​មានទោស​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636855055466912181
ទៅកាន់ទំព័រ៖