ព្រះត្រៃបិដក ភាគ ៥០
គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ព្រះអង្គគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវទានដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក ដោយអំណាចនៃប្រយោជន៍ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញនូវអំណាច នៃប្រយោជន៍នេះឯង ទើបធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង សំដែងកិរិយារាប់អាន ប្រកបដោយមេត្តា មានសភាពយ៉ាងនេះ ចំពោះព្រះដ៏មានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ ព្រះអង្គបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថា មានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ដ៏ក្រៃលែង ជាទីសប្បាយនៃការត្រាច់ទៅនៃចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ព្រះអង្គបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយងាយ នូវកថាមានសភាពយ៉ាងនេះ ដែលជាកថាផូរផង់ដ៏ក្រៃលែង ជាទីសប្បាយនៃការត្រាច់ទៅនៃចិត្ត គឺអប្បិច្ឆកថា។បេ។
ID: 636855071159479745
ទៅកាន់ទំព័រ៖