ព្រះត្រៃបិដក ភាគ ៥០

​វិមុត្តិ​ញ្ញាណ​ទស្សន​កថា​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​អំណាច​ ​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​នូវ​សេចក្តី​គោរព​ ​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​អំណាច​ ​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​នូវ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ព្រះអង្គ​ ​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​ជាច្រើន​ជាតិ​ ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636855071349950639
ទៅកាន់ទំព័រ៖