ព្រះត្រៃបិដក ភាគ ៥០

គឺ​រលឹក​ឃើញ​បាន​ ​១​ ​ជាតិ​ខ្លះ​ ​២​ ​ជាតិ​ខ្លះ​ ​៣​ ​ជាតិ​ខ្លះ​ ​៤​ ​ជាតិ​ខ្លះ​ ​៥​ ​ជាតិ​ខ្លះ​ ​១០​ ​ជាតិ​ខ្លះ​ ​២០​ ​ជាតិ​ខ្លះ​ ​៣០​ ​ជាតិ​ខ្លះ​ ​៤០​ ​ជាតិ​ខ្លះ​ ​៥០​ ​ជាតិ​ខ្លះ​ ​១០០​ ​ជាតិ​ខ្លះ​ ​១០០០​ ​ជាតិ​ខ្លះ​ ​១​ ​សែន​ជាតិ​ខ្លះ​ ​រលឹក​ឃើញ​បាន​ច្រើន​សំ​វដ្ត​កប្ប​ខ្លះ​ ​ច្រើន​វិ​វដ្ត​កប្ប​ខ្លះ​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​នៅក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​មក​កើត​ក្នុង​ភព​នេះ​។​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​រលឹក​ឃើញ​ជាតិ​ ​ដែល​ព្រះអង្គ​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636855071547291926
ទៅកាន់ទំព័រ៖