ព្រះត្រៃបិដក ភាគ ៥០

​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ​វិប្បដិសារៈ​ ​របស់​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ហើយ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មាន​ហើយ​ ​បា​មុ​ជ្ជៈ​ ​របស់​បុគ្គល​បរិបូណ៌​ដោយ​អ​វិប្បដិសារៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​បា​មុ​ជ្ជៈ​មាន​ហើយ​ ​បីតិ​របស់​បុគ្គល​បរិបូណ៌​ដោយ​បា​មុ​ជ្ជៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​បីតិ​ ​មាន​ហើយ​ ​បស្ស​ទ្ធិ​របស់​បុគ្គល​បរិបូណ៌​ដោយ​បីតិ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កា​លបើបស្ស​ទ្ធិ​មាន​ហើយ​ ​សុខៈ​របស់​បុគ្គល​បរិបូណ៌​ដោយ​បស្ស​ទ្ធិ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​សុខៈ​ ​មាន​ហើយ​ ​សម្មាសមាធិ​របស់​បុគ្គល​បរិបូណ៌​ដោយ​សុខៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​សម្មាសមាធិ​មាន​ហើយ​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​បរិបូណ៌​ ​ដោយ​សម្មាសមាធិ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​មាន​ហើយ​ ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​របស់​បុគ្គល​បរិបូណ៌​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​មាន​ហើយ​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​របស់​បុគ្គល​បរិបូណ៌​ ​ដោយ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​។​ ​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636854989930283701
ទៅកាន់ទំព័រ៖