ព្រះត្រៃបិដក ភាគ ៥០

អើហ្ន៎​ ​ចំណែក​ឯ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​សម្មាទិដ្ឋិ​ ​មិន​តិះដៀល​ពួក​អរិយបុគ្គល​ ​ប្រកាន់​មាំ​ ​នូវ​កម្ម​ជា​សម្មាទិដ្ឋិ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ទេវលោក​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​ទ្រង់​ឃើញ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​ចាប់បដិសន្ធិ​ ​ជា​សត្វ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​នូវ​អំណាច​ ​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​នូវ​សេចក្តី​គោរព​ ​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636855072015108684
ទៅកាន់ទំព័រ៖