ព្រះត្រៃបិដក ភាគ ៥០

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ ​ដោយ​ព្រះអង្គ​ឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​។​បេ​។​ ​ដោយអំណាច​នៃ​ប្រយោជន៍​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ពិចារណា​ឃើញ​អំណាច​ ​នៃ​ប្រយោជន៍​នេះឯង​ ​ទើប​ធ្វើ​នូវ​សេចក្តី​គោរព​ដ៏​ក្រៃលែង​ ​សំដែង​នូវ​កិរិយា​រាប់អាន​ ​ប្រកបដោយ​មេត្តា​ ​មាន​សភាព​យ៉ាងនេះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ណ្ហើយ​ ​ប៉ុណ្ណឹង​ចុះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​នឹង​ទៅ​ឥឡូវនេះ​ ​(​ព្រោះថា​)​ ​យើងខ្ញុំ​ព្រះអង្គ​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​។​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​សំគាល់​នូវ​កាលគួរ​នឹង​ស្តេច​យាង​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​

​ចប់​ ​មហាវគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636855072207849708
ទៅកាន់ទំព័រ៖