ព្រះត្រៃបិដក ភាគ ៥០

​ដើម្បី​តាំងនៅ​មាំ​នៃ​ព្រះ​សទ្ធម្ម​ ​១​ ​ដើម្បី​អនុគ្រោះ​ដល់​ព្រះ​វិន័យ​ ​១​។​ ​ម្នាល​ឧបាលិ​ ​តថាគត​ ​បញ្ញត្ត​សិក្ខាបទ​ ​សំដែង​ឡើង​នូវ​បាតិមោក្ខ​ ​ដល់​សាវក​ទាំងឡាយ​ ​ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​ ​១០​ ​យ៉ាងនេះ​ឯង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការបញ្ឈប់​បាតិមោក្ខ​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ឧបាលិ​ ​ការបញ្ឈប់​បាតិមោក្ខ​មាន​ ​១០​ ​យ៉ាង​។​ ​ការបញ្ឈប់​បាតិមោក្ខ​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ភិក្ខុ​ត្រូវ​បារាជិក​ ​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​១​ ​ពាក្យ​ពណ៌នា​អំពី​ភិក្ខុ​ត្រូវ​បារាជិក​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​១​ ​អនុ​ប្ប​សម្បន្ន​ ​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​១​ ​ពាក្យ​ពណ៌នា​អំពី​អនុ​ប្ប​សម្បន្ន​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​១​ ​ភិក្ខុ​ពោល​លាសិក្ខា​ ​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​១​ ​ពាក្យ​ពណ៌នា​អំពី​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​១​ ​បណ្ឌកៈ​ ​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​១​ ​ពាក្យ​ពណ៌នា​អំ​ពី​បណ្ឌកៈ​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​១​ ​ភិក្ខុ​អ្នក​ប្រទូស្ត​ភិក្ខុនី​ ​អង្គុយ​ក្នុង​បរិស័ទ​នោះ​ ​១​ ​ពាក្យ​ពណ៌នា​អំពី​ភិក្ខុ​អ្នក​ប្រទូស្ត​ភិក្ខុនី​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច​ ​១​។​ ​ម្នាល​ឧបាលិ​ ​ការបញ្ឈប់​បាតិមោក្ខ​ ​មានប្រយោជន៍​ ​១០​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636855072902959466
ទៅកាន់ទំព័រ៖