ព្រះត្រៃបិដក ភាគ ៥០

 [​៣២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​ប៉ុន្មាន​យ៉ាង​ ​ទើប​គួរ​សន្មត​ដោយ​ឧព្វាហិកាកម្ម ​[​បាន​ពោល​ទុក​ក្នុង​សម​ថ​ក្ខន្ធ​កៈ​រួចហើយ​។​]​ ​វាចា​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​ទើប​គួរ​សន្មត​ដោយ​ឧព្វាហិកាកម្មវាចា​បាន​។​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​សង្រួម​ហើយ​ ​ដោយ​ការ​សង្រួម​ក្នុង​បាតិមោក្ខ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ពហុស្សូត​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​សន្សំទុក​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ស្តាប់​ច្រើន​ ​បាន​ចាំទុក​ ​បាន​សន្សំទុក​ ​ដោយ​វាចា​ ​(​ស្ទាត់ជំនាញ​)​ ​ជាក់ច្បាស់​ក្នុងចិត្ត​ ​ចេះដឹង​ល្អ​ដោយ​ទិដ្ឋិ​ ​១​ ​មិន​តែប៉ុណ្ណោះ​ទេ​ ​ទើប​ឯ​បាតិមោក្ខ​ទាំងពីរ​យ៉ាង​ ​ក៏​ភិក្ខុ​នោះ​ ​ចាំ​បាន​ដោយ​ពិស្តារ​ ​ចេះ​ចែករំលែក​បាន​ដោយ​ស្រួល​ ​ចេះស្ទាត់​រត់មាត់​ ​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636855073080339612
ទៅកាន់ទំព័រ៖