ព្រះត្រៃបិដក ភាគ ៥០
វិនិច្ឆ័យបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាស់ក្នុងផ្លូវវិន័យ ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន ១ អ្នកឈ្លាស ក្នុងការរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ ១ អ្នកស្គាល់អធិករណ៍ ១ ស្គាល់ហេតុដែលកើតអធិករណ៍ ១ ស្គាល់ធម៌ សំរាប់រម្ងាប់អធិករណ៍ ១ ស្គាល់បដិបទា ជាដំណើរទៅកាន់ធម៌ សំរាប់រំលត់អធិករណ៍ ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាងនេះឯង ទើបគួរសន្មតដោយឧព្វាហិកាកម្មវាចាបាន។
[៣៣] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបគួរញុំាងកុលបុត្រឲ្យឧបសម្បទាបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយធម៌ ១០ យ៉ាង គួរញុំាងកុលបុត្រឲ្យឧបសម្បទាបាន។ ប្រកបដោយធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលសង្រួមហើយ ដោយការសង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច
ID: 636855073308062637
ទៅកាន់ទំព័រ៖