ព្រះត្រៃបិដក ភាគ ៥០
សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ចេះដឹងល្អ ដោយទិដ្ឋិ ១ មិនតែប៉ុណ្ណោះទេ បាតិមោក្ខ ក៏ភិក្ខុនោះចាំបានដោយពិស្តារ ចេះចែករំលែកបានស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈ ១ អ្នកអង់អាច ដើម្បីបំរើ ឬឲ្យគេបំរើនូវអ្នកជម្ងឺ ១ អ្នកអង់អាច ដើម្បីរម្ងាប់ ឬឲ្យគេរម្ងាប់សេចក្តីអផ្សុក ១ អ្នកអង់អាច ដើម្បីបន្ទោបង់សេចក្តីសង្ស័យ ដែលកើតហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីកំចាត់បង់ទិដ្ឋិ ដែលកើតហើយដោយធម៌ ១ អ្នកអង់អាច ដើម្បីញុំាងបុគ្គលឲ្យសមាទានក្នុងអធិសីល ១ អ្នកអង់អាចដើម្បីញុំាងបុគ្គលឲ្យសមាទានក្នុងអធិចិត្ត ១
ID: 636855073493523245
ទៅកាន់ទំព័រ៖