ព្រះត្រៃបិដក ភាគ ៥០

​អ្នក​អង់អាច​ ​ដើម្បី​ញុំាង​បុគ្គល​ឲ្យ​សមាទាន​ ​ក្នុង​អធិប្បញ្ញា​ ​១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ញុំាង​កុលបុត្រ​ឲ្យ​ឧបសម្បទា​បាន​។​
 ​[​៣៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ប៉ុន្មាន​យ៉ាង​ ​ទើប​គួរឲ្យ​និស្ស័យ​បាន​។​បេ​។​គួរឲ្យ​សាមណេរ​បំរើ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​គួរឲ្យ​សាមណេរ​បំរើ​បាន​។​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ពហុស្សូត​។​បេ​។​ ​ចេះដឹង​ល្អ​ដោយ​ទិដ្ឋិ​ ​១​ ​មិន​តែប៉ុណ្ណោះ​ឡើយ​ ​បាតិមោក្ខ​ ​ក៏​ភិក្ខុ​នោះ​ចាំ​បាន​ដោយ​ពិស្តារ​ ​ចេះ​ចែករំលែក​បាន​ដោយ​ស្រួល​ ​ចាំស្ទាត់​រត់មាត់​ ​វិនិច្ឆ័យ​បាន​ដោយ​ស្រួល​ ​តាម​សូត្រ​ ​តាម​អនុព្យញ្ជនៈ​ ​១​ ​អ្នក​អង់អាច​ ​ដើម្បី​បំរើ​ ​ឬ​ឲ្យ​គេ​បំរើ​នូវ​អ្នក​ជម្ងឺ​ ​១​ ​អ្នក​អង់អាច​ ​ដើម្បី​រម្ងាប់​ ​ឬ​ប្រើ​គេ​ឲ្យ​រម្ងាប់​នូវ​សេចក្តី​អផ្សុក​ ​១​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636855073917187477
ទៅកាន់ទំព័រ៖