ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អាវុសោ​ទាំងឡាយ​ ​ប្រៀប​ដូចដើម​ឈើ​ ​ដែល​បរិបូណ៌​ដោយ​មែក​ ​និង​ស្លឹក​ហើយ​ ​ក្រមរ​របស់​ឈើ​នោះ​ក្តី​ ​ក៏​រមែង​បរិបូណ៌​ ​សំបក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​រមែង​បរិបូណ៌​ ​យ៉ាងណាមិញ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អ​វិប្បដិសារៈ​ ​របស់​បុគ្គល​មាន​សីល​ ​បរិបូណ៌​ដោយ​សីល​ហើយ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​ ​កាលបើ​អ​វិប្បដិសារៈ​ ​មាន​ហើយ​ ​បា​មុ​ជ្ជៈ​របស់​បុគ្គល​បរិបូណ៌​ដោយ​អ​វិប្បដិសារៈ​ ​រមែង​បរិបូណ៌​ដោយ​ឧបនិស្ស័យ​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៦​]​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការបាន​នូវ​សមាធិ​ ​មាន​សភាព​ដូច្នោះ​ ​គប្បី​មានដល់​ភិក្ខុ​ដែរ​ឬ​ ​ដូចយ៉ាង​ភិក្ខុ​ ​មិន​សំគាល់​ថា​ ​ដី​ក្នុង​ដី​ ​មិន​សំគាល់​ថា​ ​ទឹក​ក្នុងទឹក​ ​មិន​សំគាល់​ថា​ ​ភ្លើង​ក្នុង​ភ្លើង​ ​មិន​សំគាល់​ថា​ខ្យល់​ក្នុង​ខ្យល់​ ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636854990177617847
ទៅកាន់ទំព័រ៖