ព្រះត្រៃបិដក ភាគ ៥០

​អ្នក​អង់អាច​ ​ដើម្បី​បន្ទោបង់​សេចក្តី​សង្ស័យ​ ​ដែល​កើតឡើង​ហើយដោយ​ធម៌​ ​១​ ​អ្នក​អង់អាច​ ​ដើម្បី​កំចាត់​បង់​នូវ​ទិដ្ឋិ​ដែល​កើតឡើង​ហើយដោយ​ធម៌​ ​១​ ​អ្នក​អង់អាច​ ​ដើម្បី​ញុំាង​កុលបុត្រ​ឲ្យ​សមាទាន​ ​ក្នុង​អធិសីល​ ​១​ ​អ្នក​អង់អាច​ ​ដើម្បី​ញុំាង​កុលបុត្រ​ឲ្យ​សមាទាន​ក្នុង​អធិចិត្ត​ ​១​ ​អ្នក​អង់អាច​ ​ដើម្បី​ញុំាង​កុលបុត្រ​ឲ្យ​សមាទាន​ក្នុង​អធិប្បញ្ញា​ ​១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរឲ្យ​សាមណេរ​បំរើ​បាន​។​
 [​៣៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​ការ​បែក​សង្ឃ​ ​ៗ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​បែកគ្នា​ ​តើ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ឧបាលិ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​សភាព​មិនមែន​ធម៌​ថា​ជា​ធម៌​ ​១​ ​សំដែងធម៌​ថា​ ​មិនមែន​ធម៌​ ​១​ ​សំដែង​សភាព​មិនមែន​ជា​វិន័យ​ ​ថា​ជា​វិន័យ​ ​១​ ​សំដែង​វិន័យ​ថា​ ​មិនមែន​ជា​វិន័យ​ ​១​ ​សំដែង​ធម្មវិន័យ​ ​ដែល​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​ហើយ​ ​ថា​ជា​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ ​១​ ​សំដែង​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ថា​ ​ធម្មវិន័យ​ដែល​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ហើយ​ ​១​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636855074181192577
ទៅកាន់ទំព័រ៖