ព្រះត្រៃបិដក ភាគ ៥០

សំដែង​នូវ​វត្ត​ ​ដែល​តថាគត​មិនបាន​សន្សំ​ហើយ​ ​ថា​ជាវ​ត្ត​ដែល​តថាគត​បាន​សន្សំ​ហើយ​ ​១​ ​សំដែង​នូវ​វត្ត​ ​ដែល​តថាគត​ ​បាន​សន្សំ​ហើយ​ ​ថា​ជាវ​ត្ត​ដែល​តថាគត​មិនបាន​សន្សំ​វិញ​ ​១​ ​សំដែង​នូវ​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ​ ​ថា​ជា​សិក្ខាបទ​ ​ដែល​តថាគត​បាន​បញ្ញត្ត​ ​១​ ​សំដែង​នូវ​សិក្ខាបទ​ដែល​តថាគត​បាន​បញ្ញត្ត​ហើយ​ ​ថា​ជា​សិក្ខាបទ​ ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ​ ​១​។​ ​ភិក្ខុ​ទាំងនោះ​ ​ដឹកនាំ​បង្ខំ​ធ្វើ​នូវ​សង្ឃកម្ម​ផ្សេងគ្នា​ ​សំដែង​នូវ​បាតិមោក្ខ​ផ្សេងគ្នា​ ​ដោយ​វត្ថុ​ ​១០​ ​យ៉ាង​ ​នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​បែកគ្នា​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​៣៦​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​សេចក្តី​ព្រមព្រៀង​នៃ​សង្ឃ​ ​ៗ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ព្រមព្រៀង​គ្នា​ ​តើ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ឧបាលិ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​សភាព​មិនមែន​ធម៌​ថា​ ​មិនមែន​ធម៌​ ​១​ ​សំដែង​នូវ​ធម៌​ថា​ជា​ធម៌​ ​១​ ​សំដែង​នូវ​សភាព​មិនមែន​ជា​វិន័យ​ថា​ ​មិនមែន​ជា​វិន័យ​ ​១​ ​សំដែង​នូវ​វិន័យ​ថា​ជា​វិន័យ​ ​១​ ​សំដែង​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ហើយ​ ​ថា​ជា​ធម្មវិន័យ​ដែល​តថាគត​មិនបាន​សំដែង​មិនបាន​ពោល​ហើយ​ ​១​ ​សំដែង​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ ​ថា​ជា​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ ​១​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636855074400565124
ទៅកាន់ទំព័រ៖