ព្រះត្រៃបិដក ភាគ ៥០
សំដែងនូវវត្តដែលតថាគតមិនបានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំហើយ ១ សំដែងនូវវត្តដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតបានបញ្ញត្ត ១។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើនូវសង្ឃកម្មផ្សេងគ្នា មិនសំដែងនូវបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង។ ម្នាលឧបាលិ សង្ឃព្រមព្រៀងគ្នាដោយហេតុប៉ុណ្ណេះឯង។
[៣៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ការបែកសង្ឃ ៗ
ID: 636855074707602686
ទៅកាន់ទំព័រ៖