ព្រះត្រៃបិដក ភាគ ៥០

 [​៣៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​បំបែក​សង្ឃ​ ​ដែល​ព្រមព្រៀង​គ្នា​នោះ​ ​តើ​ទទួល​នូវ​ផល​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​រមែង​ទទួលផល​ដ៏​ខ្លោចផ្សា​ ​តាំងនៅ​អស់​មួយ​កប្ប​(​១​)​ ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផល​ដ៏​ខ្លោចផ្សា​ ​តាំងនៅ​អស់​មួយ​កប្ប​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​ឆេះ​នៅក្នុង​នរក​ ​អស់​មួយ​កប្ប​។​
​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​ត្រេកអរ​ក្នុង​ពួក​ ​មិន​តាំងខ្លួន​នៅក្នុង​ធម៌​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​តាំងនៅ​អស់​មួយ​កប្ប​ ​រមែង​ឃ្លាតចាក​ធម៌​ ​ជា​គ្រឿង​ក្សេម​ចាក​យោ​គៈ​ ​ភិក្ខុ​បំបែក​សង្ឃ​ ​ដែល​ព្រមព្រៀង​គ្នា​ ​រមែង​ឆេះ​នៅក្នុង​នរក​ ​អស់​មួយ​កប្ប​។​

 [​៣៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​សេចក្តី​ព្រមព្រៀង​គ្នា​នៃ​សង្ឃ​ ​ៗ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ព្រមព្រៀង​គ្នា​ ​តើ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​សភាព​មិនមែន​ធម៌​ ​ថា​មិនមែន​ធម៌​ ​១​ ​សំដែង​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​១​ ​សំដែង​នូវ​សភាព​មិនមែន​ជា​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ​ ​១​ ​សំដែង​នូវ​វិន័យ​ ​ថា​ជា​វិន័យ​ ​១​ ​
(​១​)​ ​អស់​ ​១​ ​អាយុកប្ប​ក្នុង​នរក​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636855075409582837
ទៅកាន់ទំព័រ៖