ព្រះត្រៃបិដក ភាគ ៥០
សំដែងនូវធម្មវិន័យដែលតថាគត មិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគត មិនបានសំដែង មិនបានពោលហើយ ១ សំដែងនូវធម្មវិន័យ ដែលតថាគត បានសំដែង បានពោលហើយ ថាជាធម្មវិន័យដែលតថាគតបានសំដែង បានពោលហើយ ១ សំដែងនូវវត្តដែលតថាគត មិនបានសន្សំហើយ ថាជាវត្តដែលតថាគត មិនបានសន្សំហើយ ១ សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគត មិនបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ១។ ភិក្ខុទាំងនោះ មិនដឹកនាំ មិនបង្ខំ មិនធ្វើសង្ឃកម្មផ្សេងគ្នា មិនសំដែងបាតិមោក្ខផ្សេងគ្នា ដោយវត្ថុ ១០ យ៉ាងនេះឯង។ ម្នាលអានន្ទ សង្ឃព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង។
[៤០] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាទៅវិញនោះ តើទទួលផលដូចម្តេច។ ម្នាលអានន្ទ ភិក្ខុនោះ រមែងទទួលនូវបុណ្យដ៏ប្រសើរ។
ID: 636855075673187914
ទៅកាន់ទំព័រ៖