ព្រះត្រៃបិដក ភាគ ៥០

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុណ្យ​ដ៏​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​រមែង​បាន​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​មួយ​កប្ប​។​
​សេចក្តី​ព្រមព្រៀង​គ្នា​នៃ​សង្ឃ​ ​រមែង​នាំមក​នូវ​សេចក្តី​សុខ​ ​ភិក្ខុ​អ្នក​អនុគ្រោះ​ពួក​ភិក្ខុ​ដែល​ព្រមព្រៀង​គ្នា​ផង​ ​អ្នក​ត្រេកអរ​ក្នុង​ការព្រមព្រៀង​គ្នា​ផង​ ​តាំងខ្លួន​ក្នុង​ធម៌​ផង​ ​រមែង​មិន​ឃ្លាតចាក​ធម៌​ជា​គ្រឿង​ក្សេម​ចាក​យោ​គៈ​ ​ភិក្ខុ​អ្នក​សង្រួបសង្រួម​សង្ឃ​ ​ឲ្យ​ព្រមព្រៀង​គ្នា​ ​រមែង​រីករាយ​ ​ក្នុង​ឋានសួគ៌​ ​អស់​មួយ​កប្ប​។​

​ចប់​ ​ឧបាលិ​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​នៃ​ឧបាលិ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​ព្រះ​ឧបាលិ​ ​១​ ​ឧព្វាហិកាកម្មវាចា​ ​១​ ​ភិក្ខុ​គួរឲ្យ​ឧបសម្បទា​ដល់​កុលបុត្រ​ ​១​ ​ភិក្ខុ​គួរឲ្យ​និស្ស័យ​ ​១​ ​ភិក្ខុ​គួរឲ្យ​សាមណេរ​បំរើ​ ​១​ ​សង្ឃភេទ​ ​២​ ​លើក​ ​សង្ឃភេទ​ ​២​ ​លើក​ ​ដទៃទៀត​ ​ដែល​ព្រះ​ឧបាលិ​ ​និង​ព្រះ​អានន្ទ​ទូល​សួរ​។​

ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636855076102222454
ទៅកាន់ទំព័រ៖