ព្រះត្រៃបិដក ភាគ ៥០
សំដែងនូវវត្ត ដែលតថាគតបានសន្សំហើយ ថាជាវត្តដែលតថាគតមិនបានសន្សំហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ១ សំដែងនូវសិក្ខាបទ ដែលតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទដែលតថាគតមិនបានបញ្ញត្តហើយ ១។ ម្នាលឧបាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមានសេចក្តីបង្កហេតុ ជម្លោះ សេចក្តីប្រកួតប្រកាន់ វិវាទគ្នាកើតឡើងក្នុងសង្ឃ ពួកភិក្ខុក៏នៅមិនសប្បាយ។
[៤២] បពិត្រព្រះអង្គដ៏ចំរើន មូលហេតុនៃវិវាទ មានប៉ុន្មានយ៉ាង។ ម្នាលឧបាលិ មូលហេតុនៃវិវាទមាន ១០ យ៉ាង។ មូលហេតុនៃវិវាទ ១០ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលឧបាលិ ពួកភិក្ខុក្នុងសាសនានេះ សំដែងនូវសភាពមិនមែនធម៌ ថាជាធម៌ ១ សំដែងនូវធម៌ថា មិនមែនជាធម៌ ១ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ ១ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ ១ សំដែងនូវធម្មវិន័យ ដែលតថាគតមិនបានសំដែង មិនបានពោលហើយ ថាជាធម្មវិន័យ ដែលតថាគតបានសំដែង បានពោលហើយ ១
ID: 636855076595810685
ទៅកាន់ទំព័រ៖