ព្រះត្រៃបិដក ភាគ ៥០

សំដែង​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ ​ថា​ជា​ធម្មវិន័យ​ ​ដែល​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​វិញ​ ​១​ ​សំដែង​នូវ​វត្ត​ ​ដែល​តថាគត​ ​មិនបាន​សន្សំ​ហើយ​ ​ថា​ជាវ​ត្ត​ ​ដែល​តថាគត​បាន​សន្សំ​ហើយ​ ​១​ ​សំដែង​នូវ​វត្ត​ ​ដែល​តថាគត​បាន​សន្សំ​ហើយ​ ​ថា​ជាវ​ត្ត​ ​ដែល​តថាគត​ ​មិនបាន​សន្សំ​ហើយ​ ​១​ ​សំដែង​នូវ​សិក្ខាបទ​ដែល​តថាគត​ ​មិនបាន​បញ្ញត្ត​ហើយ​ ​ថា​ជា​សិក្ខាបទ​ ​ដែល​តថាគត​បាន​បញ្ញត្ត​ហើយ​ ​១​ ​សំដែង​នូវ​សិក្ខាបទ​ ​ដែល​តថាគត​បាន​បញ្ញត្ត​ហើយ​ ​ថា​ជា​សិក្ខាបទ​ដែល​តថាគត​មិនបាន​បញ្ញត្ត​ហើយ​ ​១​។​ ​ម្នាល​ឧបាលិ​ ​មូលហេតុ​នៃ​វិវាទ​ ​មាន​ ​១០​ ​យ៉ាងនេះ​ឯង​។​
 [​៤៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មូលហេតុ​នៃ​វិវាទ​ ​តើមាន​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​ឧបាលិ​ ​មូលហេតុ​នៃ​វិវាទ​មាន​ ​១០​ ​យ៉ាង​។​ ​មូលហេតុ​នៃ​វិវាទ​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ឧបាលិ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​អនាបត្តិ​ ​ថា​ជា​អាបត្តិ​ ​១​ ​សំដែង​នូវ​អាបត្តិ​ ​ថា​ជា​អនាបត្តិ​ ​១​ ​សំដែង​នូវ​លហុកាបត្តិ​ ​ថា​ជាគ​រុ​កាប​ត្តិ​ ​១​ ​សំដែង​នូវ​គរុកាបត្តិ​ ​ថា​ជា​លហុកាបត្តិ​ ​១​ ​សំដែង​នូវ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​១​ ​សំដែង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​ថា​ជា​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​១​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636855076816633316
ទៅកាន់ទំព័រ៖