ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថាលោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខទេ គ្រាន់តែជាអ្នកមានសញ្ញា (សេចក្តីសំគាល់ជាធម្មតា) ប៉ុណ្ណោះ។ ម្នាលអានន្ទ ការបាននូវសមាធិ មានសភាពដូច្នោះ គប្បីមានដល់ភិក្ខុដែរ ដូចយ៉ាងភិក្ខុ មិនសំគាល់ថា ដីក្នុងដី មិនសំគាល់ថា ទឹកក្នុងទឹក មិនសំគាល់ថា ភ្លើងក្នុងភ្លើង មិនសំគាល់ថា ខ្យល់ក្នុងខ្យល់ មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ 
            
            
         
        
            
                ID: 636854990380919476 
                
            
            
                ទៅកាន់ទំព័រ៖