ព្រះត្រៃបិដក ភាគ ៥០
សំដែងនូវសាវសេសាបត្តិ
(១) ១ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ ១ សំដែងសប្បដិកម្មាបត្តិ
(២) គឺ អាបត្តិដែលកែបាន ថាជាអប្បដិកម្មាបត្តិ
(៣) គឺអាបត្តិកែមិនបាន ១ សំដែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ ១។ ម្នាលឧបាលិ មូលហេតុនៃវិវាទ មាន ១០ យ៉ាងនេះឯង។
[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ជាទីនាំទៅនូវពលិកម្ម (ដើម្បីប្រយោជន៍ដល់ទេវតា) ទៀបក្រុងកុសិនារា។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការ ចំពោះខ្លួនឯងសិន ត្រូវតាំងធម៌ ៥ ប្រការ ទុកក្នុងខ្លួន រួចសិមចោទភិក្ខុដទៃ។
(១) សំដៅយកអាបត្តិ ៦កង គឺសង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១។ (២) សំដៅយកអាបត្តិ ៦កង គឺសង្ឃាទិសេស ១ ថុល្លច្ច័យ ១ បាចិត្តិយ ១ បាដិទេសនីយ ១ ទុក្កដ ១ ទុព្ភាសិត ១។ (៣) សំដៅយកបារាជិកាបត្តិ។
ID: 636855077319892100
ទៅកាន់ទំព័រ៖