ព្រះត្រៃបិដក ភាគ ៥០

ធម៌​ ​៥​ ​ប្រការ​ ​តើ​ដូចម្តេច​ ​ដែល​ភិក្ខុ​អ្នកចោទ​ ​ត្រូវ​ពិចារណា​ចំពោះខ្លួន​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​កាយសមាចារ​បរិសុទ្ធ​ ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​កាយសមាចារ​ ​ដ៏​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ធម៌​នុ៎ះ​ ​មាន​គ្រប់គ្រាន់​ ​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​មាន​កាយសមាចារ​ ​បរិសុទ្ធ​ ​តែ​ជា​អ្នក​មិន​ប្រកបដោយ​កាយសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ភិក្ខុ​នោះ​ឯង​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​លោក​សិក្សា​នូវ​សមាចារ​ផ្លូវកាយ​ជាមុន​សិន​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​វចីសមាចារ​បរិសុទ្ធ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ប្រកបដោយ​វចីសមាចារ​ដ៏​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ធម៌​នុ៎ះ​ ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636855077516343337
ទៅកាន់ទំព័រ៖