ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​មាន​វចីសមាចារ​ ​បរិសុទ្ធ​ទេ​ ​តែ​ជា​អ្នក​មិន​ប្រកបដោយ​វចីសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​សិក្សា​ ​នូវ​សមាចារ​ផ្លូវ​វាចា​ជាមុន​សិន​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​ចិត្ត​របស់​អាត្មាអញ​មាន​មេត្តា​តាំង​មាំ​ ​មិន​មាន​អាឃាត​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ទេ​ឬ​ហ្ន៎​ ​ធម៌​នុ៎ះ​ ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​តាំង​មេត្តាចិត្ត​ ​ដែល​មិន​មាន​អាឃាត​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ទេ​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​តាំង​មេត្តាចិត្ត​ ​(​ឲ្យ​មាំ​)​ ​ក្នុង​សព្រហ្មចារី​បុគ្គល​ចុះ​ ​ភិក្ខុ​នោះ​ ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ជា​ពហុស្សូត​ ​ជា​អ្នក​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​មក​ហើយ​ ​សន្សំ​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​ឬ​ហ្ន៎​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636855077726675367
ទៅកាន់ទំព័រ៖