ព្រះត្រៃបិដក ភាគ ៥០
ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ដែលអាត្មាអញនោះ បានស្តាប់ច្រើន បានទ្រទ្រង់ បានសន្សំដោយពាក្យ បានពិចារណាមុតមាំក្នុងចិត្ត បានយល់ត្រឹមត្រូវដោយទិដ្ឋិ ធម៌នុ៎ះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមិនមែនជាពហុស្សូត ជាអ្នកទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ សន្សំទុកនូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយសោះទេ បើធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ ជាអ្នកមិនបានស្តាប់ច្រើន ទ្រទ្រង់សន្សំដោយពាក្យ ពិចារណាមុតមាំក្នុងចិត្ត យល់ត្រឹមត្រូវដោយទិដ្ឋិទេ ភិក្ខុនោះឯង គង់មានអ្នកផងស្តី ដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោករៀននិកាយសិនទៅ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ
ID: 636855077922006539
ទៅកាន់ទំព័រ៖