ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះរាជា​ ​ជា​បុគ្គល​មាន​កិច្ច​ច្រើន​ ​មានការ​ងារ​ច្រើន​ ​ទ្រង់​ស្តេច​ទៅ​ប្រោសប្រាណ​ស្រ្តី​ណាមួយ​ ​ហើយក៏​ភ្លេច​ទៅ​ ​ឯ​ស្រ្តី​នោះ​ ​ក៏​មានគភ៌​ ​ដោយ​ព្រះរាជា​នោះ​ ​ព្រះរាជា​ ​រមែង​រង្កៀស​ក្នុង​រឿង​នោះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នីមួយ​ដទៃ​ ​មិនដែល​ចូល​ទៅ​ក្នុង​ទីនេះ​ទេ​ ​លើកលែងតែ​បព្វជិត​ចេញ​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ ​ទី២​ ​ក្នុង​ការ​ចូល​ទៅ​ខាងក្នុង​រាជបុរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​រតនៈ​ណាមួយ​ ​ក្នុង​រាជបុរី​បាត់​ទៅ​ ​ព្រះរាជា​ ​រមែង​រង្កៀស​ក្នុង​រឿង​នោះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នីមួយ​ដទៃ​ ​មិនដែល​ចូល​ទៅ​ក្នុង​ទីនេះ​ទេ​ ​លើកលែងតែ​បព្វជិត​ចេញ​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ ​ទី៣​ ​ក្នុង​ការ​ចូល​ទៅ​ក្នុង​រាជបុរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​រឿងរ៉ាវ​ទាំងឡាយ​ ​ដែល​ព្រះរាជា​ ​ត្រូវ​បិទបាំង​ទុក​ខាងក្នុង​ ​មាននៅ​ខាងក្នុង​បុរី​របស់​ព្រះរាជា​ ​ត្រឡប់​បែក​ខ្ចរខ្ចាយ​ទៅ​ខាងក្រៅ​ ​ព្រះរាជា​ ​ទ្រង់​រង្កៀស​ក្នុង​រឿង​នោះ​ ​យ៉ាងនេះ​ថា​ ​បុគ្គល​នីមួយ​ដទៃ​ ​មិនដែល​ចូល​ទៅ​ក្នុង​ទីនេះ​ទេ​ ​លើកលែងតែ​បព្វជិត​ចេញ​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ ​៤​ ​ក្នុង​ការ​ចូល​ទៅ​ខាងក្នុង​រាជបុរី​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636855078517410594
ទៅកាន់ទំព័រ៖