ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ ​៧​ ​ក្នុង​ការ​ចូល​ទៅ​ខាងក្នុង​រាជបុរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះរាជា​ ​ទ្រង់​បញ្ជូន​កងទ័ព​ទៅ​ក្នុង​កាលមិនគួរ​ ​ការ​បញ្ជូន​កងទ័ព​ទៅ​នោះ​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ណា​ ​ជន​ទាំងឡាយ​នោះ​ ​រមែង​រង្កៀស​យ៉ាងនេះ​ថា​ ​ព្រះរាជា​នៅ​ច្រឡូកច្រឡំ​ដោយ​បព្វជិត​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ ​៨​ ​ក្នុង​ការ​ចូល​ទៅ​ខាងក្នុង​រាជបុរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះរាជា​បញ្ជូន​កងទ័ព​ទៅ​ ​ក្នុង​កាលគួរ​ ​ហើយ​ឲ្យ​ត្រឡប់មកវិញ​ ​ពាក់កណ្តាល​ផ្លូវ​ ​ការ​ឲ្យ​ត្រឡប់មកវិញ​នោះ​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​ជន​ទាំងឡាយ​ណា​ ​ជន​ទាំងឡាយ​នោះ​ ​រមែង​រង្កៀស​យ៉ាងនេះ​ថា​ ​ព្រះរាជា​នៅ​ច្រឡូកច្រឡំ​ ​ដោយ​បព្វជិត​ ​ទំនងជា​កម្ម​របស់​បព្វជិត​ទេ​ដឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទោស​ទី​ ​៩​ ​ក្នុង​ការ​ចូល​ទៅ​ក្នុង​រាជបុរី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ខាងក្នុង​រាជបុរី​ ​តែង​ចង្អៀត​ដោយ​ដំរី​ ​ចង្អៀត​ដោយ​សេះ​ ​ចង្អៀត​ដោយ​រថ​ ​ទាំង​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​សុទ្ធតែ​ជា​របស់​មិន​សមគួរ​ ​ដល់​បព្វជិត​ទេ​។​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636855078908322953
ទៅកាន់ទំព័រ៖